ទិញផ្ទះបង់រំលស់! ចង់ទិញផ្ទះដោយបង់រំលស់មែនទេ? ស្វែងយល់ពីប្រាក់កក់ ប្រាក់ចំណូល កម្ចីធនាគារ ការបង់ប្រចាំខែ ឯកសារ និងចំណាយសំខាន់ៗមុនទិញផ្ទះនៅកម្ពុជា។

សម្រាប់មនុស្សជាច្រើន ការទិញផ្ទះគឺជាការចំណាយដ៏ធំមួយក្នុងជីវិត។ ដោយសារតែមិនមែនគ្រប់គ្នាមានប្រាក់គ្រប់ចំនួនសម្រាប់ទិញផ្ទះជាសាច់ប្រាក់ទេ ការទិញផ្ទះដោយប្រើ កម្ចីធនាគារ ឬការទិញផ្ទះបង់រំលស់ គឺជាជម្រើសមួយដែលមនុស្សជាច្រើនពិចារណា។
ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយបង់រំលស់ អ្នកគួរយល់ច្បាស់ពីសមត្ថភាពហិរញ្ញវត្ថុ ការបង់ប្រាក់ប្រចាំខែ ឯកសារ និងចំណាយផ្សេងៗដែលពាក់ព័ន្ធ។
ខាងក្រោមនេះគឺជា 8 ចំណុចសំខាន់ៗដែលគួរត្រៀម។
1. កំណត់ថវិកាដែលអ្នកអាចទិញបាន
កុំសម្រេចចិត្តដោយសារតែសំនួរ “ខ្ញុំចូលចិត្តផ្ទះនេះឬអត់?” តែចាប់ផ្តើមពី “ខ្ញុំអាចទិញបានក្នុងថវិកាប៉ុន្មាន?”
គួរពិចារណាលើកត្តាទាំងនេះ៖
- ប្រាក់ចំណូលប្រចាំខែ
- ចំណាយប្រចាំខែ
- បំណុលដែលមានស្រាប់
- ប្រាក់សន្សំ
- ប្រាក់កក់ដែលអាចបង់បាន
- ចំនួនទឹកប្រាក់ដែលអាចបង់រំលស់ជារៀងរាល់ខែ
ការកំណត់ថវិកាជាមុន អាចជួយកាត់បន្ថយហានិភ័យក្នុងការជ្រើសរើសផ្ទះដែលមានតម្លៃលើសសមត្ថភាពរបស់ខ្លួន។
2. ត្រៀមប្រាក់កក់ និងប្រាក់ដំបូង
ការទិញផ្ទះដោយបង់រំលស់ មិនមានន័យថាអ្នកមិនចាំបាច់មានប្រាក់សន្សំទេ។ អ្នកអាចត្រូវការប្រាក់សម្រាប់៖
- ប្រាក់កក់
- ប្រាក់បង់ដំបូង
- ថ្លៃផ្ទេរកម្មសិទ្ធិ ឬថ្លៃសេវាពាក់ព័ន្ធ
- ថ្លៃជួសជុល ឬរៀបចំផ្ទះ
- គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់
ចំនួនប្រាក់ និងលក្ខខណ្ឌអាចខុសគ្នាតាមធនាគារ អ្នកលក់ និងប្រភេទអចលនទ្រព្យ ដូច្នេះគួរពិនិត្យលក្ខខណ្ឌជាក់លាក់មុនចុះកិច្ចព្រមព្រៀង។
3. ពិនិត្យមើលលទ្ធភាពដែលអាចបង់រំលស់ប្រចាំខែ
កុំមើលតែតម្លៃផ្ទះ អ្នកគួរគិតថា បន្ទាប់ពីទិញរួច តើការបង់រំលស់ប្រចាំខែនឹងមានឥទ្ធិពលយ៉ាងដូចម្តេចលើជីវភាពប្រចាំថ្ងៃ?
គួររៀបចំបញ្ជីដើម្បីមើលនិងវិភាគលម្អិតអំពីសុខភាពហិរញ្ញវត្ថុរបស់អ្នកឲ្យហើយ៖
ចំណូលប្រចាំខែ − ចំណាយប្រចាំខែ − បំណុលផ្សេងៗ = លទ្ធភាពបង់រំលស់
សូមចងចាំ៖ ត្រូវទុកចន្លោះសម្រាប់ចំណាយមិនបានរំពឹងទុកផងដែរ។
4.ប្រៀបធៀបលក្ខខណ្ឌកម្ចី
មុនសម្រេចចិត្ត គួរប្រៀបធៀបលក្ខខណ្ឌរបស់ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាធនាគារដែលអ្នកកំពុងពិចារណា ឲ្យបានយ៉ាងតិច២ទៅ៣ ដើម្បីទទួលបានលក្ខខណ្ឌដែលល្អនិងសមស្របសម្រាប់អ្នក
អ្វីដែលគួរពិនិត្យរួមមាន៖
- អត្រាការប្រាក់
- រយៈពេលកម្ចី
- ចំនួនទឹកប្រាក់អាចខ្ចីបាន
- ការបង់ប្រចាំខែ
- ថ្លៃសេវាផ្សេងៗ
- លក្ខខណ្ឌបង់ផ្តាច់មុនកំណត់
- លក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា
កុំសម្រេចចិត្តដោយមើលតែ “ចំនួនបង់ប្រចាំខែប៉ុន្មាន” តែមួយចំណុច។
5. ពិនិត្យឯកសារផ្ទះ
មុនបង់ប្រាក់កក់ ឬចុះកិច្ចព្រមព្រៀងទិញលក់ ត្រូវតែសិក្សានិងពិនិត្យឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យឲ្យបានច្បាស់លាស់៖
- អ្នកលក់មានសិទ្ធិលក់ឬទេ
- ឯកសារកម្មសិទ្ធិមានភាពត្រឹមត្រូវឬទេ
- ព័ត៌មានម្ចាស់កម្មសិទ្ធិត្រូវគ្នាឬទេ
- មានបញ្ហាច្បាប់ ឬបន្ទុកពាក់ព័ន្ធឬទេ
- ធនាគារ ឬស្ថាប័នពាក់ព័ន្ធត្រូវការឯកសារអ្វីខ្លះ
ប្រសិនបើមានចំណុចមិនច្បាស់ គួរពិគ្រោះជាមួយអ្នកជំនាញមុនធ្វើការសម្រេចចិត្ត។
6. កុំភ្លេចគិតលើការចំណាយផ្សេងៗក្រៅពីថ្លៃផ្ទះ
ការទិញផ្ទះមិនមែនមានតែ “តម្លៃផ្ទះ” ទេ អាចមានចំណាយផ្សេងៗដូចជា៖
- ថ្លៃផ្ទេរឈ្មោះឬកម្មសិទ្ធ
- ថ្លៃសេវាផ្នែកច្បាប់ ឬឯកសារ
- ថ្លៃសេវាធនាគារ
- ការធានារ៉ាប់រង ប្រសិនបើមាន
- ថ្លៃជួសជុល និងរៀបចំផ្ទះ
- ការបង់ពន្ធផ្សេងៗដែលពាក់ព័ន្ធ
ដូច្នេះ គួរគណនា Total Cost of Buying មុនសម្រេចចិត្ត។
7. ពិនិត្យផ្ទះ និងទីតាំងដោយផ្ទាល់
កុំទិញផ្ទះដោយផ្អែកតែលើរូបភាព ឬវីដេអូ។ គួរទៅមើលផ្ទះដោយផ្ទាល់ និងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ៖
– ផ្លូវចូល
– បណ្ដាញទឹក និងអគ្គិសនី
– ប្រព័ន្ធលូ
– ស្ថានភាពសំណង់
– បន្ទប់ទឹក
– ដំបូល
– ជញ្ជាំង
– បរិយាកាសជុំវិញ
– ចម្ងាយទៅកន្លែងធ្វើការ សាលារៀន ផ្សារ និងសេវាសំខាន់ៗ
8. ទុកប្រាក់បម្រុងសម្រាប់អនាគត
បន្ទាប់ពីទិញផ្ទះ អ្នកនៅតែត្រូវការប្រាក់សម្រាប់ជីវិតនិងការរស់នៅប្រចាំថ្ងៃ
ដូច្នេះ កុំប្រើប្រាក់សន្សំទាំងអស់សម្រាប់ការទិញផ្ទះ ហើយទុកខ្លួនឯងដោយគ្មានប្រាក់បម្រុង។
គួរមានផែនការហិរញ្ញវត្ថុសម្រាប់បម្រុងលើ៖
– ការងារ ឬចំណូលមានការប្រែប្រួល
– ការជួសជុលផ្ទះ
– ចំណាយគ្រួសារ
– ការសិក្សារបស់កូន
– ករណីបន្ទាន់ផ្សេងៗ

នេះជា Checklist ដែលជាជំនួយសម្រាប់អ្នក មុននឹងទិញផ្ទះបង់រំលស់
☐ កំណត់ថវិកា
☐ គណនាប្រាក់កក់
☐ គណនាការបង់ប្រចាំខែ
☐ ប្រៀបធៀបលក្ខខណ្ឌកម្ចី
☐ ពិនិត្យឯកសារកម្មសិទ្ធិ
☐ ពិនិត្យទីតាំង
☐ ពិនិត្យស្ថានភាពផ្ទះ
☐ គណនាចំណាយបន្ថែម
☐ ទុកប្រាក់បម្រុង
☐ អានកិច្ចសន្យាឱ្យបានច្បាស់មុនចុះហត្ថលេខា
ការទិញផ្ទះដោយបង់រំលស់ អាចជាជម្រើសសម្រាប់អ្នកដែលចង់មានផ្ទះ ប៉ុន្តែគួររៀបចំផែនការហិរញ្ញវត្ថុ និងពិនិត្យមើលលើអចលនទ្រព្យដែលចង់ទិញនោះ ឱ្យបានច្បាស់លាស់និងលម្អិតមុនសម្រេចចិត្ត។
Twenty5Realty អាចជួយអ្នកស្វែងរក និងសិក្សាលើអចលនទ្រព្យដែលសមនឹងតម្រូវការ នឹងគម្រោងថវិការបស់អ្នក។
Twenty5Realty
ទិញ លក់ ជួល រហ័សនិងងាយស្រួល
📞 081 82 92 94
📞 012 800 885
💬 Telegram: t.me/twenty5realty


