បង់រំលស់ផ្ទះ គួរត្រៀម ៨ចំណុចនេះ

Twenty5Realty ទិញ លក់ ជួល
បង់រំលស់ផ្ទះ គួរត្រៀម ៨ចំណុចនេះ

សម្រាប់មនុស្សជាច្រើន ការទិញផ្ទះគឺជាការចំណាយដ៏ធំមួយក្នុងជីវិត។ ដោយសារតែមិនមែនគ្រប់គ្នាមានប្រាក់គ្រប់ចំនួនសម្រាប់ទិញផ្ទះជាសាច់ប្រាក់ទេ ការទិញផ្ទះដោយប្រើ កម្ចីធនាគារ ឬការទិញផ្ទះបង់រំលស់ គឺជាជម្រើសមួយដែលមនុស្សជាច្រើនពិចារណា។

ប៉ុន្តែមុននឹងសម្រេចចិត្តទិញផ្ទះដោយបង់រំលស់ អ្នកគួរយល់ច្បាស់ពីសមត្ថភាពហិរញ្ញវត្ថុ ការបង់ប្រាក់ប្រចាំខែ ឯកសារ និងចំណាយផ្សេងៗដែលពាក់ព័ន្ធ។

ខាងក្រោមនេះគឺជា 8 ចំណុចសំខាន់ៗដែលគួរត្រៀម។

កុំសម្រេចចិត្តដោយសារតែសំនួរ “ខ្ញុំចូលចិត្តផ្ទះនេះឬអត់?” តែចាប់ផ្តើមពី “ខ្ញុំអាចទិញបានក្នុងថវិកាប៉ុន្មាន?”

គួរពិចារណាលើកត្តាទាំងនេះ៖

  • ប្រាក់ចំណូលប្រចាំខែ
  • ចំណាយប្រចាំខែ
  • បំណុលដែលមានស្រាប់
  • ប្រាក់សន្សំ
  • ប្រាក់កក់ដែលអាចបង់បាន
  • ចំនួនទឹកប្រាក់ដែលអាចបង់រំលស់ជារៀងរាល់ខែ

ការកំណត់ថវិកាជាមុន អាចជួយកាត់បន្ថយហានិភ័យក្នុងការជ្រើសរើសផ្ទះដែលមានតម្លៃលើសសមត្ថភាពរបស់ខ្លួន។

ការទិញផ្ទះដោយបង់រំលស់ មិនមានន័យថាអ្នកមិនចាំបាច់មានប្រាក់សន្សំទេ។ អ្នកអាចត្រូវការប្រាក់សម្រាប់៖

  • ប្រាក់កក់
  • ប្រាក់បង់ដំបូង
  • ថ្លៃផ្ទេរកម្មសិទ្ធិ ឬថ្លៃសេវាពាក់ព័ន្ធ
  • ថ្លៃជួសជុល ឬរៀបចំផ្ទះ
  • គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់

ចំនួនប្រាក់ និងលក្ខខណ្ឌអាចខុសគ្នាតាមធនាគារ អ្នកលក់ និងប្រភេទអចលនទ្រព្យ ដូច្នេះគួរពិនិត្យលក្ខខណ្ឌជាក់លាក់មុនចុះកិច្ចព្រមព្រៀង។

កុំមើលតែតម្លៃផ្ទះ អ្នកគួរគិតថា បន្ទាប់ពីទិញរួច តើការបង់រំលស់ប្រចាំខែនឹងមានឥទ្ធិពលយ៉ាងដូចម្តេចលើជីវភាពប្រចាំថ្ងៃ?

គួររៀបចំបញ្ជីដើម្បីមើលនិងវិភាគលម្អិតអំពីសុខភាពហិរញ្ញវត្ថុរបស់អ្នកឲ្យហើយ៖

ចំណូលប្រចាំខែ − ចំណាយប្រចាំខែ − បំណុលផ្សេងៗ = លទ្ធភាពបង់រំលស់

មុនសម្រេចចិត្ត គួរប្រៀបធៀបលក្ខខណ្ឌរបស់ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាធនាគារដែលអ្នកកំពុងពិចារណា ឲ្យបានយ៉ាងតិច២ទៅ៣ ដើម្បីទទួលបានលក្ខខណ្ឌដែលល្អនិងសមស្របសម្រាប់អ្នក

អ្វីដែលគួរពិនិត្យរួមមាន៖

  • អត្រាការប្រាក់
  • រយៈពេលកម្ចី
  • ចំនួនទឹកប្រាក់អាចខ្ចីបាន
  • ការបង់ប្រចាំខែ
  • ថ្លៃសេវាផ្សេងៗ
  • លក្ខខណ្ឌបង់ផ្តាច់មុនកំណត់
  • លក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យា

កុំសម្រេចចិត្តដោយមើលតែ “ចំនួនបង់ប្រចាំខែប៉ុន្មាន” តែមួយចំណុច។

មុនបង់ប្រាក់កក់ ឬចុះកិច្ចព្រមព្រៀងទិញលក់ ត្រូវតែសិក្សានិងពិនិត្យឯកសារដែលពាក់ព័ន្ធនឹងអចលនទ្រព្យឲ្យបានច្បាស់លាស់៖

  • អ្នកលក់មានសិទ្ធិលក់ឬទេ
  • ឯកសារកម្មសិទ្ធិមានភាពត្រឹមត្រូវឬទេ
  • ព័ត៌មានម្ចាស់កម្មសិទ្ធិត្រូវគ្នាឬទេ
  • មានបញ្ហាច្បាប់ ឬបន្ទុកពាក់ព័ន្ធឬទេ
  • ធនាគារ ឬស្ថាប័នពាក់ព័ន្ធត្រូវការឯកសារអ្វីខ្លះ

ប្រសិនបើមានចំណុចមិនច្បាស់ គួរពិគ្រោះជាមួយអ្នកជំនាញមុនធ្វើការសម្រេចចិត្ត។

ការទិញផ្ទះមិនមែនមានតែ “តម្លៃផ្ទះ” ទេ អាចមានចំណាយផ្សេងៗដូចជា៖

  • ថ្លៃផ្ទេរឈ្មោះឬកម្មសិទ្ធ
  • ថ្លៃសេវាផ្នែកច្បាប់ ឬឯកសារ
  • ថ្លៃសេវាធនាគារ
  • ការធានារ៉ាប់រង ប្រសិនបើមាន
  • ថ្លៃជួសជុល និងរៀបចំផ្ទះ
  • ការបង់ពន្ធផ្សេងៗដែលពាក់ព័ន្ធ

ដូច្នេះ គួរគណនា Total Cost of Buying មុនសម្រេចចិត្ត។

កុំទិញផ្ទះដោយផ្អែកតែលើរូបភាព ឬវីដេអូ។ គួរទៅមើលផ្ទះដោយផ្ទាល់ និងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ៖

– ផ្លូវចូល
– បណ្ដាញទឹក និងអគ្គិសនី
– ប្រព័ន្ធលូ
– ស្ថានភាពសំណង់
– បន្ទប់ទឹក
– ដំបូល
– ជញ្ជាំង
– បរិយាកាសជុំវិញ
– ចម្ងាយទៅកន្លែងធ្វើការ សាលារៀន ផ្សារ និងសេវាសំខាន់ៗ

បន្ទាប់ពីទិញផ្ទះ អ្នកនៅតែត្រូវការប្រាក់សម្រាប់ជីវិតនិងការរស់នៅប្រចាំថ្ងៃ

ដូច្នេះ កុំប្រើប្រាក់សន្សំទាំងអស់សម្រាប់ការទិញផ្ទះ ហើយទុកខ្លួនឯងដោយគ្មានប្រាក់បម្រុង។

គួរមានផែនការហិរញ្ញវត្ថុសម្រាប់បម្រុងលើ៖

– ការងារ ឬចំណូលមានការប្រែប្រួល
– ការជួសជុលផ្ទះ
– ចំណាយគ្រួសារ
– ការសិក្សារបស់កូន
– ករណីបន្ទាន់ផ្សេងៗ


នេះជា Checklist ដែលជាជំនួយសម្រាប់អ្នក មុននឹងទិញផ្ទះបង់រំលស់

☐ កំណត់ថវិកា
☐ គណនាប្រាក់កក់
☐ គណនាការបង់ប្រចាំខែ
☐ ប្រៀបធៀបលក្ខខណ្ឌកម្ចី
☐ ពិនិត្យឯកសារកម្មសិទ្ធិ
☐ ពិនិត្យទីតាំង
☐ ពិនិត្យស្ថានភាពផ្ទះ
☐ គណនាចំណាយបន្ថែម
☐ ទុកប្រាក់បម្រុង
☐ អានកិច្ចសន្យាឱ្យបានច្បាស់មុនចុះហត្ថលេខា

ការទិញផ្ទះដោយបង់រំលស់ អាចជាជម្រើសសម្រាប់អ្នកដែលចង់មានផ្ទះ ប៉ុន្តែគួររៀបចំផែនការហិរញ្ញវត្ថុ និងពិនិត្យមើលលើអចលនទ្រព្យដែលចង់ទិញនោះ ឱ្យបានច្បាស់លាស់និងលម្អិតមុនសម្រេចចិត្ត។


Twenty5Realty អាចជួយអ្នកស្វែងរក និងសិក្សាលើអចលនទ្រព្យដែលសមនឹងតម្រូវការ នឹងគម្រោងថវិការបស់អ្នក។

Twenty5Realty
ទិញ លក់ ជួល រហ័សនិងងាយស្រួល

📞 081 82 92 94
📞 012 800 885
💬 Telegram: t.me/twenty5realty

Twenty5Realty
ទិញ លក់ ជួល រហ័សនិងងាយស្រួល

Share on social: 

Compare Listings